 |
លិខិតស្វាគមន៍ |
|
លិខិតស្វាគមន៍ ៖
ខ្ញុំបាទ ស៊ីម តារា សូមស្វាគមន៍ដល់លោក លោកស្រី ប្អូនៗសិស្សានុសិស្ស ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសសូមស្វាគមន៏អ្នកដែលកំពុងទស្សនានូវគេហទំព័ររបស់ខ្ញុំនាពេលនេះផ្ទាល់តែម្ដង - សួស្ដីបាទ !
លោកអ្នកអាចចូលមកដល់គេហទំព័រនេះដោយចៃដន្យ ឬ ចូលមកដោយសារលោកអ្នកធ្លាប់ស្គាល់ខ្ញុំ តាមរយៈការចូលរួមបណ្ដុះបណ្ដាលជាមួយខ្ញុំ រយៈពេលកន្លងមក ឬ លោកអ្នកចូលមកដល់ទីនេះ ព្រោះមិត្តភក្ដិ បងប្អូនរបស់លោកអ្នកបានណែនាំ និង រៀបរាប់អំពីខ្ញុំ និង អ្វីដែលខ្ញុំកំពុងធ្វើ ។ ពួកគេអាចរៀបរាប់អំពីភាពជោគជ័យរបស់ខ្ញុំ ហើយពួកគេអាចនិយាយថាខ្ញុំពូកែ និង ដឹងច្រើនសព្វបែបយ៉ាង ។ ខ្ញុំសូមសារភាពថា អ្វីដែលខ្ញុំដឹងនោះគឺ "ខ្ញុំមិនចេះគ្រប់យ៉ាងនោះទេ" ខ្ញុំចេះតែអ្វីដែលខ្ញុំកំពុងធ្វើសព្វថ្ងៃនេះតែប៉ុណ្ណោះ ហើយនៅមានអ្វីជាច្រើនទៀតនៅលើពិភពលោកនេះដែលខ្ញុំមិនទាន់ចេះ និង មិនទាន់ដឹង ។ ចំពោះភាពជោគជ័យរបស់ខ្ញុំវិញ អាចមិនមែនជាអ្វីដែលអ្នកដទៃខ្លះគេគិតថាជាភាពជោគជ័យក៏ថាបានដែរ ព្រោះអត្ថន័យនៃភាពជោគជ័យរបស់មនុស្សម្នាក់ៗមានភាពខុសប្លែកពីគ្នា ប៉ុន្តែចំពោះរូបខ្ញុំផ្ទាល់ វាជាមោទនភាពមួយ វាជាកិត្តិយសមួយ ហើយវាជាអារម្មណ៍ដ៏រំភើបមួយ ដែលខ្ញុំទទួលបាន ដែលវាមិនមែនគ្រាន់តែថា តើវារាប់ជាសាច់ប្រាក់ចំនួនប៉ុន្មាន ប៉ុន្តែជាសមិទ្ធផលមួយដែល "ខ្ញុំបានធ្វើ" ហើយ "ខ្ញុំធ្វើបាន" បើទោះជាខ្ញុំធ្លាប់មានប្រវត្តិក្រុមគ្រួសារខ្សត់ខ្សោយ ប្រវត្តិការសិក្សាបន្តិចបន្តួច ព្រមទាំងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុនៅមានភាពខ្វះខាតនៅឡើយ ។

|
What You Know and What You Don't Know
មនុស្ស ភាគច្រើនមិនទទួលបានជោគជ័យនៅក្នុងជីវិត។ វាមានមូលហេតុជាច្រើនដែលធ្វើឲ្យពួកគេមិនទទួលបានជោគជ័យ។ មនុស្សយើងទូទៅអាចដឹងពីមូលហេតុទាំងនោះក៏អាចមិនបានដឹងហើយ ក៏អាចដឹងតែមូលហេតុណាមួយនោះ។ លោក ស៊ីម តារា គ្រូបណ្ដុះបណ្ដាលនៃប្រព័ន្ធបណ្ដុះបណ្ដាលនៃភាពជោគជ័យ SES បានចែករំលែកពីមូលហេតុដែលមនុស្សភាគច្រើនមិនទទួលបានជោគជ័យ។ តាមរយៈវគ្គបណ្ដុះបណ្ដាលដ៏ពិសេស "ជោគជ័យមិនមែនជាជោគវាសនា" លោក ស៊ីម តារា បានចែកចាយពីមូលហេតុ ៥យ៉ាង ដែលមនុស្សភាគច្រើនមិនសម្រេចបានជោគជ័យ ។
មូលហេតុទី១ ក្នុងចំណោមមូលហេតុ៥ ដែលធ្វើឲ្យមនុស្សភាគច្រើនមិនបានសម្រេចនូវជោគជ័យ គឺ «អ្វីដែលអ្នកដឹង និង អ្វីដែលអ្នកមិនដឹង»។ សម្រាប់កម្មវិធីសិក្ខាសាលាដែលមានអត្ថន័យទាំងស្រុងនោះ មាននៅក្នុង DVD "ជោគជ័យមិនមែនជាជោគវាសនា" ផលិតដោយប្រព័ន្ធបណ្ដុះបណ្ដាលនៃភាពជោគជ័យ SES ដែលឥឡូវនេះមានលក់នៅការិយាល័យ SES និងតាមបណ្ណាគារនានា ។
|
|
|